ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ទទួលបដិសណ្ឋារកិច្ច គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត អញ្ជើញទទួលបដិសណ្ឋារកិច្ច គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយឯកឧត្ដម នុត សត្យា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះត្រួតពិនិត្យកន្លែងឃាត់ខ្លួន របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពត។

ពិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់លោក មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ លោក លោកស្រី នាយការិយាល័យចំណុះផែនការងារយុត្តិធម៌ និងមន្ត្រីជំនាញពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩៕











Powered by Blogger.