ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេល៩ខែ
ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលសរុប ៣២ ៧០៨
៩០៨ដុល្លារ ពីមានភ្ញៀវទេសចរបរទេស ចំនួន៧០៥ ២៦៩នាក់ កើនឡើង ០.៧៧%។
គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ
ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៤ ៣៦៤នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល
២១៥ ៤៦០ដុល្លារ។
បន្ថែមពីនេះ ក្នុងរយៈពេល៩ខែនេះ
ការលក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១១០ ១៣០ដុល្លារ ពីភ្ញៀវចំនួន ១១
០១៣នាក់,
ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ៣៦០ដុល្លារ
ពីភ្ញៀវចំនួន ៨៧២នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤៤៥ ០២៣ដុល្លារ។
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ
គ្រឹះស្ថានអង្គរឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១ ៤១០ ៥៣៨ដុល្លារ៕

