ត្រាំ បានមកដល់ប្រទេសម៉ាឡេស៊ីហើយ, កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខានៅពេលដ៏ខ្លីខាងមុខនេះ

ម៉ាឡេស៊ី៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយ ម៉ោងប្រមាណ១០ព្រឹក (នៅកម្ពុជាម៉ោង៩ព្រឹក) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមធ្វើជាសាក្សីនៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧។

មុនការមកដល់កូឡាឡាំពួនេះ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងចុះហត្ថលេខាភ្លាមៗពេលលោកអញ្ជើញដល់ប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃរួចរាល់ហើយ នៅចំពោះមុខសាក្សីដែលជាមហាអំណាចពិភពលោក គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនឹងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន៕



 

Powered by Blogger.