សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាព។

ថ្លែងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ដូច្នេះថា «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»

សូមជម្រាបថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕ (ប្រភព៖ Reuters)



 

Powered by Blogger.