នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ជួបពិសាអាហារការងារ
កូឡាឡាំពួរ, ម៉ាឡេស៊ី៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិសារអាហារ និងពិភាក្សាការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងជាប់គ្នាទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ជំនួបពិសាអាហារ
និងពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ
បានក្លាយទៅជាប្រពៃណីទៅហើយ ពោលរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានា មេដឹកនាំទាំង៣
តែងជួបពិសាអាហារ និងពិភាក្សាការងារបែបនេះ។ ជំនួបនេះ
ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងគ្នាឱ្យកាន់ល្អប្រសើរថែមទៀត៕



Post a Comment