ដោយ : ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលស្រុកកោះញែក មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក/លោកស្រី និងសាធារណជនមេត្តាជ្រាបថា ដើម្បីចូលរួម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ រដ្ឋបាលស្រុកកោះញែក និងរៀបចំពិធីប្រណាំងទូក(ង)ខ្នាតតូច ជាលក្ខណៈប្រពៃណីរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៥។បើតាមការជូនដំណឹងរបស់រដ្ធបាលស្រុកកោះញ៉ែក ពិធីប្រណាំងទូក(ង)នេះ នៅចំណុចទំនប់អូរប្រង់ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងគោលបំណង ថែរក្សាប្រពៃណី វប្បធម៌ជាតិផង និងបង្ករភាពសប្បាយរីករាយជូនដល់ប្រជាប្រពលរដ្ឋផង។
សេចក្តីដូចបានជម្រាបជូនខាងលើ រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក/លោកស្រី សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ទូទៅ អញ្ជើញចូលរួមទស្សនា កម្សាន្ត សប្បាយទាំងអស់គ្នាឱ្យបានច្រើនកុះក៕
ប្រភព : រដ្ធបាលស្រុកកោះញ៉ែក







