ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធត្រូវរួមគ្នា ពង្រឹងការផ្តល់សេវាគ្រប់ផ្នែក ដល់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិតេជោឲ្យបានគ្រប់គ្រាន់៕
