លោក ពុធ សាម៉ាត ចាងហ្វាងសារព័ត៌មាន«ចលនាសង្គម»ពេលនេះទុក្ខជាន់លើទុក្ខ ខណៈប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព រីឯកូននៅមន្ទីរពេទ្យគន្ធបុប្ផា ចំណែកលុយក៏គ្មាន ទើបដាច់ចិត្តដង្ហើយរកជំនួយបន្ទាន់ពីសប្បុរសជន

ភ្នំពេញ÷លោក ពុធ សាម៉ាត់ ត្រូវបានមជ្ឈដ្ឋានជាច្រើនស្គាល់ថា គឺជាបុគ្គលមួយរូបបានប្រឡូកក្នុងវិស័យសារព័ត៌មានមិនតិចជាង ២០ឆ្នាំឡើយ និងបានចូលរួមចំណែកយ៉ាងសកម្មជួយដល់សង្គមតាមរយ:ការផលិតព័ត៌មានជាច្រើន។

បច្ចុប្បន្នលោក ពុធ សាម៉ាត់ មានតួនាទីជាចាងហ្វាងសារព័ត៌មានឈ្មោះ«ចលនាសង្គម» និងក៏ជាអ្នកសរសេរព័ត៌មានឱ្យអង្គភាពសារព័ត៌មានអនឡាញមួយចំនួនផងដែរ។

លោក ពុត សាម៉ាត់ មានប្រពន្ធឈ្មោះ ជា គន្ធា អាយុ ៤៨ឆ្នាំ និងមានកូនប្រុស ១នាក់នៅក្នុងបន្ទុកផងដែរ សព្វថ្ងៃលោកស្នាក់នៅផ្ទះជួលមួយកន្លែងម្តុំទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាមួយជីវភាពយ៉ាងលំបាកបំផុត។

ដោយសារពេលនេះលោកមានទុក្ខជាន់លើទុក្ខ ខណៈប្រពន្ធកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព រីឯកូនប្រុសនៅមន្ទីរពេទ្យគន្ធបុប្ផា ចំណែកលុយក៏គ្មានទៀត ទើបលោកដាច់ចិត្តកាត់កេរ្តិ៍កាត់ខ្មាសដង្ហើយរកជំនួយបន្ទាន់ពីសប្បុរសជន៕

ខាងក្រោមនេះ គឺជាលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក 0978593132 






Powered by Blogger.