អ៊ីស្រាអែល ព្រមានថា អ្នកមិនព្រមចាកចេញពីទីក្រុងហ្កាហ្សា នឹងចាត់ទុកជាភេរវករត្រូវកម្ទេច
ហ្ស៊េរុយសាឡិម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញសារព្រមានលើកចុងក្រោយមួយឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានចាត់ទុកជាភេរវករដែលត្រូវកម្ទេច ខណៈក្រុមហាម៉ាសកំពុងពិចារណាលើផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
បើតាមលោក Israel Katz យោធាអ៊ីស្រាអែលបានដណ្ដើមគ្រប់គ្រងច្រករបៀង
Netzarim នៅភាគកណ្ដាលតំបន់ហ្កាហ្សា
និងចាក់ចុះទៅឆ្នេរភាគខាងលិច
ជាការគ្រប់គ្រងមួយដែលលោកអះអាងថាជាការកាត់ផ្ដាច់ភាគខាងជើងនៃតំបន់ហ្កាហ្សា
ពីភាគខាងត្បូង។
អ៊ីស្រាអែលបាន
និងកំពុងបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ក្នុងពេលដែលលោក Israel
Katz កាលពីថ្ងៃពុធ ទី១ ខែតុលា បាននិយាយថាយោធាអ៊ីស្រាអែលកំពុងរឹតបន្តឹង
ការឡោមព័ទ្ធទីក្រុងមួយនេះ។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលរូបនេះបានព្រមានថា «នេះជាឱកាសចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលចង់ជម្លៀសខ្លួនទៅភាគខាងត្បូង
និងទុកឱ្យហាម៉ាសនៅឯកកោក្នុងទីក្រុងហ្កាហ្សា»។ លោកបន្ថែមថាអ្នកដែលមិនព្រមចាកចេញនឹងត្រូវបានចាត់ទុកជាភេរករ
និងអ្នកគាំទ្រភេរវករ ហើយ អ្នកដែលចង់ចាកចេញពីទីក្រុងហ្កាហ្សាឆ្ពោះទៅភាគខាងត្បូង
គឺត្រូវធ្វើដំណើរឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល៕ (ប្រភព៖ AFP)

Post a Comment