ឯកឧត្តម គុជ បញ្ញាសា ចូលរួមជាអធិបតីវេទិកា “ជជែកអំពីទេសចរណ៍” ក្រោមប្រធានបទ “យុទ្ធសាស្ត្រក្នុងរបត់ថ្មី”
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតីវេទិកា “ជជែកអំពីទេសចរណ៍” ក្រោមប្រធានបទ “យុទ្ធសាស្ត្រក្នុងរបត់ថ្មី” ដែលរៀបចំឡើងដោយសមាគមទេសចរណ៍កម្ពុជា (CATA) នៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីស៊ត។
វេទិកានេះ មានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ឯកឧត្តម ប៊ុន រដ្ឋា អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឯកឧត្តម ម៉េង ហៀង ប្រធានក្រុមហ៊ុន Siem Pang Conservation លោកប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោកប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ រួមជាមួយនឹងលោក លោកស្រី តំណាងក្រុមហ៊ុនទេសចរណ៍ ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ សរុបប្រមាណ២៥០នាក់៕



Post a Comment