អាមេរិក កំពុងពិចារណាសំណេីអ៊ុយក្រែន ទាក់ទងនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលេីសំណើអ៊ុយក្រែន ដេីម្បីអាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេលេនស្គី បានស្នើឱ្យសហរដ្ឋអាមេរិកលក់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawks
ទៅឱ្យប្រទេសអឺរ៉ុបដែលអាចបញ្ជូនមីស៊ីលទាំងនោះមកអ៊ុយក្រែន។
ជុំវិញសំណេីនេះ លោក Vance បានប្រាប់កម្មវិធី Fox
News Sunday ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ
នឹងធ្វើការសម្រេចចិត្តចុងក្រោយ ថាតើត្រូវអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងនេះឬអត់។ លោក
Vance គូសបញ្ជាក់ថា «យើងពិតជាកំពុងសម្លឹងមេីលសំណើមួយចំនួនពីអឺរ៉ុប»។
សូមជម្រាបថា មីស៊ីល Tomahawk
អាចបាញ់បានចម្ងាយ ២ ៥០០គីឡូម៉ែត្រ។ ប្រសិនបេីសំណេីនេះត្រូវបានអនុម័ត
នោះវានឹងក្លាយជាអាវុធដ៏មានឥទ្ធិពលសម្រាប់អ៊ុយក្រែន
ដែលអាចទប់ទល់នឹងការវាយប្រហារជាប្រចាំដោយមីស៊ីល និងដ្រូនពីសំណាក់រុស្ស៉ី៕ (ប្រភព៖ Reuters)

Post a Comment