វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥ បើកធ្វើនៅក្រុង Chengdu លោក Li Shulei អញ្ជើញចូលរួមនិងប្រកាសការបើក

បរទេស៖ ថ្ងៃទី​១៣ ខែកញ្ញា ​វេទិកា​ខ្លាឃ្មុំផេនដាមាស​អន្តរជាតិ​ឆ្នាំ​២០២៥​បើកធ្វើ​នៅក្រុង ​Chengdu។ លោក ​Li Shulei​ សមាជិក​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត ​និង​ជា​រដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​អញ្ជើញ​ចូលរួម​និង​ប្រកាស​ការ​បើក​។

    ភ្ញៀវ​កិត្តិយស​ចិន​និងបរទេស​បានសម្គាល់ថា​ អរិយធម៌ចម្រុះ​គឺជា​ធាតុដើម​នៃ​ពិភពលោក។ ការផ្លាស់ប្តូរនិងការរៀនសូត្រ​ពីគ្នា​គឺជា​តម្រូវការចាំបាច់​សម្រាប់ការអភិវឌ្ឍ​នៃ​អរិយធម៌ ​ក៏​ជាកម្លាំងចលករ​ដ៏សំខាន់​សម្រាប់​ជំរុញ​វឌ្ឍនភាព​នៃអរិយធម៌​មនុស្សជាតិ ​និង​ការអភិវឌ្ឍ​ពិភពលោក​​ប្រកប​ដោយ​សន្តិវិធី​។ការ​ឆ្លើយតប​​បញ្ហា​ប្រឈម​រួម​និង​ការ​ឆ្ពោះ​ទៅ​អនាគត​ដ៏​ល្អ​ប្រសើរ​គឺ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​កម្លាំង​នៃ​អរិយធម៌​និង​វប្បធម៌។ ​គួរតែ​ប្រកាន់​ខ្ជាប់​និង​ផ្សព្ធផ្សាយ​គុណតម្លៃរួម​របស់​មនុស្សជាតិ​ទាំងឡាយ ​កសាង​យន្តការ​សម្រាប់ការ​អនុវត្ត​គំនិតផ្តួចផ្តើមអរិយធម៌សកល ​ជំរុញ​ឱ្យ​អរិយធម៌​ខុសគ្នា​ទទួល​យក​និង​រួមបញ្ចូល​និង​យោង​គ្នា​តាមរយៈការ​រួមរស់​ដោយស្មើភាព​និងការរៀនសូត្រ​ពី​គ្នា។ ​គួរតែ​ធ្វើ​ឱ្យ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មានភាព​កាន់​តែ​ស៊ីជម្រៅ​លើ​វិស័យអប់រំ ​ ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ ​វប្បធម៌​និងប្រព័ន្ធសារព័ត៌មាន​ជា​ដើម ​​ដើម្បីជំរុញ​បន្ថែមទៀតនូវ​គ្នា​រួមបញ្ចូល​គ្នា​រវាង​វប្បធម៌​នៃ​ប្រទេស​នា​នា​ ​និង​តភ្ជាប់​រវាងប្រជាជននិងប្រជាជន៕



Powered by Blogger.