អគ្គមេបញ្ជាការ បដិសេធទាំងស្រុងចំពោះការលើកឡើងថា សពយុទ្ធជនសមរភូមិមុខ នៅពេញព្រៃមិនយកធ្វើបុណ្យ
ភ្នំពេញ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវកា របស់ឈ្មោះ គឹម សុខ ដែលថា «រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង»។ នេះបើតាមលិខិតបដិសេធរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
បើតាមលិខិតបដិសេធ, រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន
បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី
និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់
ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។
កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង
និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ
ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលនេះ
ដែលជាទង្វើក្បត់ជាតិនិងមានគោលបំណងបំបាក់ស្មារតីប្រមាថ
យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរ
ដែលកំពុងរងគ្រោះ ពីការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕


Post a Comment