សម្តេចតេជោ ចង់ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍បន្ថែមទៀត ចុះពិនិត្យតាមដានស្ថានភាពព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ ទោះបីបច្ចុប្បន្នមានក្រុមអ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួន ចុះទៅដល់ព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានគោលជំហរ ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍បន្ថែមទៀត ដើម្បីចុះទៅពិនិត្យ តាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ក្រោយការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា
បានបង្ហាញខ្លឹមសារជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Bridgette
L. Walker ភារធារីស្តីទី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា សម្តេចតេជោ នៅតែមានមហិច្ចតា
ឲ្យមានការបង្កើតក្រុមអ្នកសង្កេតបន្ថែមទៀត នៅចំពោះមុខលោកស្រីភារធារីស្តីទីអាមេរិក ។
ចំពោះជំហររបស់កម្ពុជានេះ លោកស្រីភារធារីស្តីទី
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញការគាំទ្រជាខ្លាំង។
អ្នកនាំពាក្យបន្តថា “ជំហររបស់កម្ពុជាចង់ឲ្យមានអ្នកអង្កេតការណ៍បន្ថែមទៀត
ឲ្យយកចិត្តទុកដាក់ចំពោះការអនុវត្តនូវបទឈប់បាញ់។ ហើយជំទាវរបស់ភារធារីស្តីទី
របស់អាមេរិកបញ្ជាក់ដែរថា ជំហររបស់អាមេរិក គឺចង់ឲ្យភាគីទាំងពីរអនុវត្តបង្កើត
ឲ្យមានអ្នកអង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរ បានឯកភាពគ្នាកន្លងទៅ” ។
ជាកិច្ចឆ្លើយតបលោកស្រី
នឹងជំរុញលើការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ាន
ឲ្យចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសនៃកិច្ចជំនួបនេះដែរ សម្តេចតេជោបានថ្លែងអំណរគុណ
ដល់កាយវិការមនុស្សធម៌ របស់អាមេរិក ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹករបស់កម្ពុជា
ដែលកើតចេញពីជម្លោះព្រំដែនកម្ពុជា-ថៃ ។
សូមបញ្ជាក់ថា បេសកកម្មរ
បស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានកើតចេញពីលទ្ធផល
នៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង
ពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ
កម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា
ឆ្នាំ២០២៥ កន្លងទៅ ៕
Post a Comment