ប្រធានមន្ទីសាធារណការខេត្តព្រះសីហនុ សំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ និងមន្ត្រីចូលនិវត្តន៍ នៃមន្ទីរសាធារណការ ប្រមាណជិត១០០នាក់ ដើម្បីផ្តោតលើការលើកទឹកចិត្ត និងការផ្តល់ការគាំទ្រដល់មន្ត្រីរាជការ បុគ្គលិក និងកម្មករ និងដើម្បីអបអរសាទរក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនឹងឈានមកដល់នាពេលខាងមុខ។
ក្នុងពិធីសំណេះសំណាល លោកប្រធានមន្ទីរ
បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការចូលរួមសហការបានយ៉ាងល្អកន្លងមក របស់មន្ត្រីរាជការ
មន្ត្រីកិច្ចសន្យា បុគ្គលិក រួមទាំងកម្មករ ទាំងអស់ក្នុងការគ្រប់គ្រង ដឹកនាំ
និងប្រតិបត្តិការងារគ្រប់ជំនាញ ដែលបានដាក់ចេញដោយក្រសួងសាធារណការ ថ្នាក់ដឹកខេត្ត
និងប្រធានមន្ទីរ លោកក៏បានបន្តថា
ចំពោះកិច្ចការងារសំខាន់ៗដែលយើងត្រូវប្រឹងប្រែងបន្តនោះគឺ ការលើកកម្ពស់សេវាគ្រប់ប្រភេទ
តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន
ជួសជុលថែរទាំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបានល្អ។
លោក ម៉ឹង យូឡេង បានណែនាំបន្ថែមពីលើនេះថា «យើងទាំងអស់គ្នាត្រូវពង្រឹងលើការថែទាំផ្លូវថ្នល់ ការត្រួតពិនិត្យយានយន្ត
និងសុវត្ថិភាពចរាចរណ៍ និងការដោះស្រាយបញ្ហាប្រឈមនានា ដូចជាការរំលោភដីចំណីផ្លូវ
និងការដឹកជញ្ជូនលើសទម្ងន់កំណត់ដែលជាហេតុងាយធ្វើឲ្យខូចផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត»។
ក្រៅពីនេះលោកក៏បានណែនាំទៅដល់មន្ត្រី បុគ្គលិក
គ្រប់ជំនាញត្រូវចេះគោរព ស្រលាញ់ឲ្យតម្លៃគ្នាទៅវិញ
ទៅមកដើម្បីសម្រេចនូវកិច្ចការរួមគ្នាទៅថ្ងៃមុខ។ នៅក្នុងឱកាសនោះដែរ
លោកប្រធានមន្ទីរសាធារណការខេត្ត ក៏បានផ្តល់នូវបណ្ណសរសើរ និថវិកាមួយចំនួន
ដល់មន្ត្រីរាជការដែលកំពុងបម្រើការ និងទាំងជាការលើកទឹកចិត្តផងដែរ៕
Post a Comment