សិក្ខាកាម នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃក្រសួងការពារជាតិ ចុះកម្មសិក្សាឈ្វេងយល់ពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់កងពលតូច ដឹកជញ្ជូនលេខ៩៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ បានដឹកនាំសិក្ខាកាម នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃក្រសួងការពារជាតិ ចុះកម្មសិក្សាឈ្វេងយល់ពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់កងពលតូច ដឹកជញ្ជូនលេខ៩៩ ។

ក្នុងឱកាសនោះដែរ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកជំទាវ ឧត្តមសេនីយ៍ត្រី សុខ មុនី នាយករង មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃខ.ភ.ម រួមនិងបងប្អូនសិក្ខាកាមទាំងអស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃខ.ភ.ម។

បន្ទាប់ពី ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ បានបញ្ចប់ អនុសាសន៍សំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនសិក្ខាកាម ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានជូនគណៈប្រតិភូ និងសិក្ខាកាមទាំងអស់អញ្ជើញទស្សនកិច្ចនៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ។ ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ផងដែរ៕














 

Powered by Blogger.