កម្ពុជា ដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេស ដើម្បីជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡានចេញពីព្រំដែន
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណងជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយ ខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញាត្តផ្ញើ ជូនទៅអ្នករាយការណ៍ពិសេស
ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណង ៖
-ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន
ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។
-ធានាការប្រគល់ទ្រព្យសម្បត្តិ
និងស្រែចំការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក។
-ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់
និងព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC។
-បង្កើតក្រុមការងារចំពោះកិច្ច
ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ
និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ។
-ជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨
ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
Post a Comment