ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ៖ កងទ័ពជាកងកម្លាំងរបស់រាជរដ្ឋាភិបាល ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន លេខ ៩៩ បានដឹកនាំកងទ័ពគោរពទង់ជាតិ ត្រួតពិនិត្យកម្លាំងទ័ពប្រចាំសប្តាហ៍ ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្ដាការិយាល័យអង្គភាពចំណុះកងពលដាច់ខាតត្រូវតែត្រៀមកម្លាំងសម្ភារ និងមធ្យោបាយដែលរាជរដ្ឋាភិបាលបំពាក់ជូន ២៤ ម៉ោងលើ ២៤ ម៉ោង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា កងទ័ពសុទ្ធតែជាកងកម្លាំងរបស់រាជរដ្ឋាភិបាលដែលកើតចេញពីប្រជាជនដូច្នេះត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់នូវភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាពនៅកម្ពុជា និងចូលរួមយ៉ាងសកម្មនូវការពារសុវត្ថិភាព ជូន ប្រជាជនឱ្យទាន់សភាពការណ៍នៅពេលទទួលបទបញ្ជ៕








Post a Comment