អ្នកជំនាញកម្ពុជា ៣រូប ទទួលពានរង្វាន់មេដាយសំរិទ្ធ ក្នុងការប្រកួតជំនាញចម្អិនម្ហូប កម្រិតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំយុវជនកម្ពុជាចំនួន ៣រូប ចូលរួមការប្រកួតជំនាញចម្អិនម្ហូប ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានបេក្ខជនសរុបចំនួន ១២ក្រុម មកពី ៩ប្រទេស រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី ស្រីលង្កា ណេប៉ាល់ តៃវ៉ាន់ និងឥណ្ឌូនេស៊ី៕









Post a Comment