ឃុំចំនួន៦ ក្នុងស្រុកកោះញែក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នា២០២៥ នៅវេលាម៉ោង ១:០០នាទី យប់រហូតដល់ពេលនេះស្រុកកោះញែកទឹកជំនន់អូរច្បារបានជន់លិចលេចផ្លូវ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែសត្វពាណៈបានបាត់បង់ជីវិតមួយចំនួន។ គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ទឹកបានជន់លិចផ្ទះសម្បែង នៅភូមិអបួន ឃុំអបួនលើ ដែលប្រជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់អូរច្បារ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរកំពុងចុះពិនិត្យ និងជួយដល់ផ្ទះអ្នកភូមិដែលប្រឈមហានិភ័យ.....
លោក សី ទូច
អភិបាលនៃគណៈអភិបាលស្រុកកោះញែកបានឲ្យដឹងថាខណៈពេលនេះដែរ សាខាកាកបាទ
ក្រហមកម្ពុជាខេត្តមណ្ឌលគីរី កងកម្លាំងទាំងបីកំពុងតែចុះជួយសង្គ្រោះជញ្ជូនសម្ភារៈ
រកទីតួសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀងនៅភូមិចំនួន ៤ រួមមាន៖
ភូមិអន្ត្រេះ ភូមិអបួនលើ ភូមិឈួល ភូមិស្រែសង្គម
និងឃុំស្រែហ៊ុយស្ថិតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។
១-ឃុំណងឃីលឹក លិចផ្លូវចំនួន ៤
កន្លែង១.០៨០ម៉ែត្រ
២-ឃុំអបួនលើ លិចផ្លូវទូទាំងឃុំ
និងលិចផ្ទះប្រជាពលរដ្ឋចំនួន ១៥៥ ខ្នងផ្ទះស្មើនឹង ១៨០ គ្រួសារ។
៣-ឃុំរយ៉ភ្លេចផ្លូវចំនួន ២ ខ្សែ៨០០
ម៉ែត្រនិងផលប៉ះពាល់ផ្ទះចំនួន១០០ខ្នងផ្ទះ។
៤-ឃុំសុខសាន្តផ្លូវសរុបទូទាំងឃុំ ៣.៥០០ ម៉ែត្រ
លិចសាលាបឋមសិក្សាសុខសាន្តទំនប់អូរវល់នៅក្នុងភូមិស្រែធំខូចខាតទាំងស្រុងនិងទំនប់អូណំនៅក្នុងភូមិប្លង់ឡែទឹកហូរច្រោះលើខ្នងទំនប់ទាំងស្រុង
១.៤០០ ម៉ែត្រ។
៥-ឃុំស្រែហ៊ុយ ទឹកភ្លេចផ្លូវប្រវែង
៥.៥០០ម៉ែត្រ។
៦-ឃុំស្រែសង្គម ទឹកលិចវត្តគីរីរម្យ(ហៅវត្តទី
៤) និងវត្តរតនៈមណ្ឌលរង្សី លិចផ្លូវលំឃុំជាប់មាត់ច្បារ
និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ ទឹកភ្លេចផ្ទះប្រជាពលរដ្ឋចំនួន ១៥ ខ្នងផ្ទះ ដែលបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព។







Post a Comment