ត្រាំ៖ សហរដ្ឋអាមេរិក នឹងជួយធានាសន្តិភាព ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិភាព បន្ទាប់ពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បិទបញ្ចប់។
លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីសង្រ្គាមនេះចប់សព្វគ្រប់ យើងនឹងជួយធានាសន្តិភាព
ហើយខ្ញុំគិតថានៅទីបំផុត វានឹងអាចកើតឡើង»។ លោក ត្រាំ
ក៏ទទួលស្គាល់ដែរថា ការជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនគឺលំបាកជាងការរំពឹងទុក
ហើយថាលោកមានការខកចិត្តខ្លាំងចំពោះលោក ពូទីន ប្រធានាធិបតីរុស្ស៉ី
និងបានរំលឹកឡើងវិញពីថ្ងៃកំណត់សម្រាប់ទីក្រុងមូស្គូ
ដើម្បីសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ឬត្រូវប្រឈមមុខនឹងទណ្ឌកម្ម។
សូមជម្រាបថា កាលពីពាក់កណ្តាលខែសីហា លោក ត្រាំ
បានជួបលោក ពូទីន នៅឯរដ្ឋ Alaska ដែលសេតវិមានចាត់ទុកជាកិច្ចប្រជុំមួយដើម្បីសន្តិភាព
ប៉ុន្តែមិនសម្រេចបានលទ្ធផលធំដុំនោះទេ៕ (ប្រភព៖ Reuters)
Post a Comment