ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ និងក្រុមតស៊ូប្រដាប់អាវុធ រាលដាលដល់ភូមិជាប់ព្រំដែនប្រទេសថៃ
បាងកក៖ ក្រុមការងារពិសេសរបស់កងទ័ពភូមិន្ទថៃ បានរាយការណ៍ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូប្រដាប់អាវុធនៅតំបន់ Myawaddy នៃរដ្ឋ Karen ហើយរាលដាលមកដល់ភូមិ Ban Mai Mae Kone Ken ក្នុងស្រុក Mae Sot ខេត្ត Tak។
នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ
យោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ YAK-130 ចំនួនពីរគ្រឿងទៅទម្លាក់គ្រាប់បែកជុំវិញភូមិ
Le Kae Ko និង Ti Mae Wa Kee ដែលមានចម្ងាយប្រហែល
៥គីឡូម៉ែត្រពីព្រំដែនថៃ។ ភាគីទាំងពីរ បានបន្តពង្រាយកម្លាំង
និងធ្វើការប្រយុទ្ធគ្នាជាបន្តបន្ទាប់៕

Post a Comment