ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ព្រឹកថ្ងៃ២៩ ខែកញា ឆ្នាំ២០២៥នេះ ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្លង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើ។
លោកបន្តថា ក្រុមការងារជំនាញផ្លូវថ្នល់
នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត
បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ
សម្រួលដល់ការធ្វើដំណើរពលរដ្ឋ៕



