សមត្ថកិច្ចបង្ក្រាបករណីជួញដូររក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយឃាត់ខ្លួនមុខសញ្ញារួមនិងម្សៅក្រាមសរចំនួន១០ថង់តូចនិង១ថង់ធំ
ដោយ : ជឹម ទូចខេ
ត្តរតនគិរី ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវើនសៃបានផ្ញើទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក វរសេនីយ៍ទោ ភិនឡយ អធិការនគរបាលស្រុកវើនសៃ ស្ដីពីការបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រស្រុកវើនសៃ និងការចង្អុយបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។
កម្លាំងប៉ុស្ដិ៍បានសហការ និងផ្នែកប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូររក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន០១មុខសញ្ញាស្មើចំនួន ០១ករណី និងម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១០ថង់តូច និង០១ថង់ធំ សរុប១១ថង់នៅចំនុចផ្លូវលំគ្រួសក្រហមស្ថិតភូមិសាស្រ្តភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
+អំពីអង្គហេតុ:
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១១ និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាចូន ចុះល្បាត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រា្កប រាល់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្រ្តឃុំកាចូន បានប្រទះឃើញមុខសញ្ញាម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ គួអោយសង្ស័យបានឃាត់សួរនាំ ឆែកឆេរឃើញម្សៅក្រាមសរថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១០ថង់តូច ០១ថង់ធំ និងសម្ភារះសេពមួយចំនួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកវើនសៃ ដើម្បីសាកសួរ និងអនុវត្តន៍នីតិវិធីបន្ត។
អត្តសញ្ញាណជនសង្ស័យមានដូចខាងក្រោម:
១- ឈ្មោះ ហូន ធិរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិឡាវ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
ចំពោះភស្តុតាងត្រូវបានដកហូតរួមមាន÷ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០ថង់តូច ០១ថង់ធំ, ម៉ូតូវេវឆ្លាមពណ៌ខ្មៅលាយទឹកសមុទ្រចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០២ដើម ម៉ាក់ OPPO ចំនួន ០១ដើម និងម៉ាក់ TiCTNO ចំនួន ០១ដើម និងសម្ភាររះសេពមួយចំនួនទៀត ហើយបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវើនសៃ ដេីម្បីបន្តនិតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតីវិធីច្បាប់៕
Post a Comment