ឯកឧត្តម ប៉ែន បូណា៖ ពលរដ្ឋខ្មែរទុកចិត្តលើថ្នាក់ដឹកនាំ សម្តេចតេជោ និងសម្តេចធិបតី ដែលមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរទុកចិត្តលើថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ ហើយនឹងអាចដោះស្រាយបាននូវជម្លោះជាមួយប្រទេសថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥
ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព
នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ដែរថា «បងប្អូនប្រជាពលរដ្ឋខ្មែរយើង
គឺទុកចិត្តលើថ្នាក់ដឹកនាំពីព្រោះទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សុទ្ធសឹងតែជាថ្នាក់ដឹកនាំដែលមានបទពិសោធន៍ខ្ពស់
មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ»។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
បានបន្ថែមទៀតថា សម្តេចទាំងពីរ លោកបានឆ្លងកាត់អស់ហើយនូវបញ្ហាសង្គ្រាមនានា
ហើយនៅពេលនេះថ្នាក់ដឹកនាំរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន
និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងសេនាធិការ ដែលមានទាំង ស៊ីវិល
និងកងកម្លាំងប្រដាប់អាវុធ កំពុងតែយកចិត្តទកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាជាតិរបស់យើងដែលកំពុងកើតឡើង។
ឯកឧត្តមបានបន្ថែមទៀតថា
សូមប្រជាពលរដ្ឋយល់ឱ្យបានថា ថ្នាក់ដឹកនាំរបស់យើងមើលឃើញឆ្ងាយ និងជ្រៅជាងយើងឆ្ងាយណាស់
ហើយប្រាកដណាស់ថា ថ្នាក់ដឹកនាំរបស់យើង នឹងនាំយើងដើរលើផ្លូវមួយសន្តិភាព
ផ្លូវដែលឈ្នះឈ្នះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
Post a Comment