មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ចុះជួសជុលថែទាំគុណភាពផ្លូវ និងដាំបង្គោលសំណង់សិល្បការ្យលើកំណាត់ផ្លូវជាតិលេខ៣
ដោយ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារថែទាំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានចុះធ្វើការជួសជុលថែទាំគុណភាពផ្លូវ និងដាំបង្គោលសំណង់សិល្បការ្យឡើងវិញ ដើម្បីបម្រើដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ធ និងការដឹកជញ្ជូនផ្សេងៗប្រកបដោយសុខសុវត្ថភាពរួមមាន៖
១/ ការងារថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ ១៣៤បេ ដោយលើកកម្ពស់ រួចក្រាលកៅស៊ូ DBST មានប្រវែង ២.៦គ.ម ទទឹង ៨ម ចាប់ពីគ.ម ០២+៩០០ ដល់គ.ម ០៥+៥០០ និងសំណង់សិល្បការ្យ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត។
២/ ការងារថែទាំផ្លូវកម្រាលកៅស៊ូ ដោយដាំបង្គោលសំណង់សិល្បការ្យឡើងវិញ លើកំណាត់ផ្លូវជាតិលេខ ៣ ចន្លោះ គម ១១២+០០០ ដល់ គម ១១៣+០០០។
៣/ ការងារថែទាំផ្លូវកម្រាលកៅស៊ូ ត្រង់កន្លែងស្រុតប៉ោង ដោយកាយស្រទាប់ចាស់ បន្ថែមថ្ម និងកិនបង្ហាប់ឡើងវិញ លើកំណាត់ផ្លូវខេត្តលេខ ១៣៨ ចន្លោះ គម ០២+០០០ ដល់ គម ០៨+០០០។
៤/ ការងារថែទាំផ្លូវកម្រាលដីល្បាយថ្ម ត្រង់កន្លែងស្រុតប៉ោង ដោយបន្ថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក និងកិនបង្ហាប់ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ ៤៣ ចន្លោះ គម ៦៩+០០០ ដល់ គម ៧១+០០០។
៥/ ការងារថែទាំផ្លូវកម្រាលកៅស៊ូ ដោយសម្អាតរុក្ខជាតិសងខាងផ្លូវ លើកំណាត់ផ្លូវខេត្តលេខ ១៣១៥ ចន្លោះ គម ០២+០០០ ដល់ គម ០៤+០០០។
៦/ ការងារថែទាំ ដោយកាត់លះសម្អាតមែកឈើ និងសំអាតចិញ្ចើមផ្លូវលើកំណាត់ផ្លូវក្រុងកំពត ខេត្តកំពត៕






Post a Comment