សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលគាល់ព្រះមហាក្សត្រ ទូលថ្វាយទូលថ្វាយអំពីវឌ្ឍនភាពការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។
ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ
ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
អំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧
ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ
និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច
ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។
សូមបញ្ជាក់ថា ថ្ងៃទី២២ ខែសីហា
ឆ្នាំ២០២៥ខាងមុខនេះ គឺជាគម្រប់២ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧
ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល២ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា
បានប្រឹងប្រែងជម្នះនូវការលំបាកជាច្រើន ដើម្បីជំរុញកិច្ចកសាងជាតិ
លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាធំៗដែលបានជួបប្រទះ៕





Post a Comment