លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ញើសារទៅកាន់សិស្សត្រៀមប្រឡងបាក់ឌុប
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានផ្ញើសារសំខាន់មួយទៅកាន់ សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។
លោកជំទាវបណ្ឌិតបានអំពាវនាវដល់សិស្សត្រៀមប្រឡងបាក់ឌុបថា
បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងឱ្យខ្លាំង
ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ
ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់
ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
បានបង្ហោះសារដូច្នេះថា «ជូនដល់ក្មួយៗដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ៖
ពេលវេលានៃការប្រឡងកាន់តែខិតជិតមកដល់ ក្មួយៗត្រូវចាំថាភារកិច្ចក្មួយៗនៅពេលនេះ
គឺត្រូវខិតខំប្រឹងប្រែងរៀនឲ្យចេះ ប្រឡងឲ្យជាប់ដេីម្បីបន្តការសិក្សាទៅមុខទៀតឲ្យបានខ្ពស់
បេីសិនជាក្មួយៗចង់ជួយដល់ប្រទេសជាតិយេីងអោយខ្លាំង។
ព្រោះប្រទេសយេីងរីកចំរេីនបានដោយសារយេីងមានធនធានមនុស្សដែលពូកែ។
សូមជូនពរដល់ក្មួយៗទាំងអស់ទទួលបានជោគជ័យក្នុងការប្រលងនាពេលខាងមុខនេះ»៕


Post a Comment