ឧត្តមសេនីយ៍ត្រី ឡុង គីម ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាជូនគ្រួសារសព វរសេនីយ៍ត្រី អ៊ាង រាសីឋានៈ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតថ្ងៃពុធ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការថ្នាក់ដឹកនាំ និងគ្រឿងឧបភោគ ប្រគល់ជូន ដល់គ្រួសារសពលោក វរសេនីយ៍ត្រី អ៊ាង រាសី ឋានៈ នាយផ្នែក ការិយាល័យបុគ្គលិក ដែលស្ថិតនៅ ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ ដែលបានទទួល មរណភាព កាលវេលាម៉ោង ២០: ០០ នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយជំងឺមហារីកសួត។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តែងតែចាត់តាំងកម្លាំងនិងអញ្ជើញចូលរួម ព្រមទាំងដោះស្រាយជាបន្ទាន់ នូវសម្ភារ និងថវិកា សមាគម មិត្តនគរបាលជាតិ ជូនដល់គ្រួសារ មន្ត្រីនគរបាលជាតិណាដែលមានទុក្ខធុរៈមិនដែលខកខាន។ សម្ភាររួមមាន៖ ថវិកាស្នងការដ្ឋានចំនួន ៣.៥០០.០០០រៀល , អង្ករចំនួន ០១បាវ ទម្ងន់៥០kg, ទឹកបរិសុទ្ធ ១០ កេស,ទឹកក្រូច ៥ កេស និងមីចំនួន ៥ កេស។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀ មក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុតចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។
ទន្ទឹមនឹងនេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែ លលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែល មានទុក្ខ ដូចពេលនេះ៕











Powered by Blogger.