ហាម៉ាសចោទអ៊ីស្រាអែល ថាចង់ប្រល័យពូជសាសន៍ ជុំវិញផែនការបញ្ជូនប្រជាជនប៉ាឡេស្ទីន ចេញពីទីក្រុងហ្កាហ្សា

ហ្កាហ្សា៖ ក្រុមហាម៉ាស បាននិយាយថា ផែនការបញ្ជូនប្រជាជនចេញពីទីក្រុងហ្កាហ្សា (Gaza City) របស់អ៊ីស្រាអែល នឹងបង្កើតបានជារបៀបប្រល័យពូជសាសន៍ថ្មីមួយ ហើយនាំឱ្យមានការផ្លាស់ទីលំនៅអ្នកស្រុករាប់សែននាក់។

នៅដើមខែសីហានេះ អ៊ីស្រាអែល បានលើកឡើងពីបំណងបើកការវាយលុកថ្មី ដើម្បីដណ្តើមកាន់កាប់ភាគខាងជើង Gaza City ដែលជាទីក្រុងដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា។ ផែនការ​នេះ​ បាន​បង្កើន​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​ ជុំវិញ​ជោគវាសនា​រស់នៅសម្រាប់មនុស្សជាង ២លាននាក់។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងរៀបចំផ្តល់តង់ និងសម្ភារផ្សេងទៀត តាំងពីថ្ងៃអាទិត្យ មុនពេលចាប់ផ្តើមផែនការផ្លាស់ទីលំនៅអ្នកស្រុក ចេញពីតំបន់ប្រយុទ្ធទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ដើម្បីធានាសុវត្ថិភាពពួកគេ។ ក្រុមហាម៉ាសនិយាយថា ការប្រកាសផ្តល់តង់ក្រោមគោលបំណងមនុស្សធម៌ គឺជាការបោកបញ្ឆោត ដែលមានចេតនាបិទបាំងឧក្រិដ្ឋកម្មឃោរឃៅ ដែលកងកម្លាំងអ៊ីស្រាអែលរៀបចំដើម្បីប្រហារជីវិតមនុស្ស៕ (ប្រភព៖ Reuters)



 

Powered by Blogger.