នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សន្ទនាទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ
គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។
ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានលោក Anwar
ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត
មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល IOT
ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់
នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម
ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕

Post a Comment