ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជា កើនឡើង ២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ សម្រាប់ប្រាសាទអង្គរវត្ត។
លោកបានលើកឡើងថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល
៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១នាក់ កើនឡើង ២១%
បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន»។
លោក Wang Wenbin បានបន្តថា
នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត
ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនាទីនោះ។ ឆ្នាំ២០២៥
ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន
ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕


Post a Comment