ចិនអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការឯកភាពគ្នាក្នុងកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន នៅវ៉ាស៊ីនតោន
ប៉េកាំង៖ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ចិន បានអំពាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការពិភាក្សាសន្តិភាព នៅទីក្រុងវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ឱ្យយល់ព្រមសម្រេចកិច្ចព្រមព្រៀង ឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao
Ning បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសង្ឃឹមថា
គ្រប់ភាគី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការចរចា នឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាព
ប្រកបដោយយុត្តិធម៌ យូរអង្វែង និងអាចទទួលយកបាន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកស្រី Mao បន្ថែមថា «ចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលអំណោយផល
ដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី ហើយរីករាយដែលឃើញរុស្ស៉ី
និងសហរដ្ឋអាមេរិកកែលម្អទំនាក់ទំនង និងលើកកម្ពស់ដំណើរការដោះស្រាយនយោបាយ
ជុំវិញវិបត្តិអ៊ុយក្រែន»។
សូមជម្រាប ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ការទាមទារយកតំបន់គ្រីមៀ
ឬចូលជាសមាជិកអង្គការ NATO គឺមិនមានទេសម្រាប់អ៊ុយក្រែន៕ (ប្រភព៖AFP )

Post a Comment