សភាពការណ៍តាមព្រំដែនកម្ពុជា និង ថៃស្ងប់ស្ងាត់ ខណៈក្រុមអ្នកសង្កេតការអន្តរកាលបន្តចុះពិនិត្យតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ
ភ្នំពេញ៖ គិតចាប់ពីម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦,០០នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា និងថៃ នៅក្នុងយោធភូមិភាគទី៤ និងទី ៥ ក្នុង ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទី យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីបំពេញការពារអធិបតេយ្យ និង បូរណភាពទឹកដីឱ្យខាងតែបាន។ នេះបើតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ
ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)
ដែលបានចុះទៅតាមទីតាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យថ្ងៃម្សិលមិញនោះ
សម្រាប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះវិញ នឹងបន្តចុះ
ខេត្តព្រះវិហារដើម្បីឆ្ពោះទៅត្រួតពិនិត្យគោលដៅចំនួន២គឺ ទី១នៅច្រកអានសេះ
និងគោលដៅទី២ការចុះអង្កេតទីតាំងសម្រាប់អ្នកសង្កេតការណ៍អន្តរកាល (IOT)នៅខេត្តព្រះវិហារ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងផងថា
សម្រាប់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥នេះដែរ
កិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)លើកទី២៧ រវាងយោធភូមិភាគទី៣នៃកងខេមរភូមិន្ទ
និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាត ប្រទេសថៃ
ក៏នឹងចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ(ថ្ងៃទី១៥ ខែសីហា)។ សម្រាប់ទីតាំងកិច្ចប្រជុំនឹងរៀបចំឡើងនៅខេត្តត្រាត
ប្រទេសថៃ។
សូមបញ្ជាក់ថា
អនុព័ន្ធយោធាដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន
និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន
៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ
ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន
ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១-ខេត្តបាត់ដំបង(យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣-
ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)៕

Post a Comment