ស្នងការនគរបាលខេត្តកំពតឧបត្ថម្ភថវិកា ១មុឺនដុល្លារជូនកងទ័ពជួរមុខដែលជាថវិកាបានពីការចូលរួមរបស់ប្រជាពលរដ្ឋ
ដោយ ៖ ទ្រី ហៀន
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រកាសនៅលើបណ្ដាញហ្វេសប៊ុកនៅថ្ងៃនេះថា ថ្ងៃនេះផងដែរខ្ញុំបានដកថវិកាដែលបានប្អូនគ្រប់ទិសទីបានចូលរួមតាមរយៈ QR code របស់ខ្ញុំដែលសរុបទឹកប្រាក់គិតត្រឹមថ្ងៃនេះ 15.08.25 មានចំនួន 48,974 $ ។ ខ្ញុំបានបង្វែរទឹកប្រាក់ចំនួន 10,000 $ (ដប់ពាន់ដុល្លារ) ដើម្បីឧបត្ថមជូនកងកំលាំងនៅជួរមុខតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីចាត់ចែងបន្ត និងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមឧបត្ថមជាសម្ភារ និងថវិកាដើម្បីគាំទ្រដល់កងកំលាំងនៅជួរមុខ សូមជូនពរមានសុខភាពល្អនិងរកសុីទទួលទានកាន់តែមានបានជាបន្តទៀត។ ដោយសេចក្តីគោពនិងស្រលាញ់ជាទីបំផុត៕


Post a Comment