EU ត្រៀមផែនការវាយបក ខណៈឱកាសសម្រេចកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកកាន់តែស្រពិចស្រពិល
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) កំពុងស្វែងរកវិធានការវាយបកវិញដែលមានលក្ខណៈទូលំទូលាយជាងមុនប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈដែលក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនអាចទទួលយកបាន កាន់តែរសាត់ទៅៗ។
យោងតាមមន្ត្រីការទូតសហភាពអឺរ៉ុប
រដ្ឋសមាជិកកាន់តែច្រើនឡើង រួមទាំងអាល្លឺម៉ង់ផងដែរ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ» ដែលអាចអនុញ្ញាតឲ្យប្លុកនេះកំណត់គោលដៅលើសេវាកម្មរបស់អាមេរិក
ឬកាត់បន្ថយការទទួលបានកិច្ចសន្យាផ្គត់ផ្គង់សាធារណៈ ប្រសិនបើគ្មានកិច្ចព្រមព្រៀង។
ការផ្លាស់ប្តូរជំហរនេះកើតឡើង
បន្ទាប់ពីក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងដែលមានពន្ធត្រឹមតែ ១០%
ត្រូវបានរលាយសាបសូន្យ ដោយសារការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
ដែលនឹងដំឡើងពន្ធរហូតដល់ ៣០% នៅត្រឹមថ្ងៃទី១ ខែសីហា។
លើសពីនេះ ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក
ម៉ារ៉ូស សេហ្វកូវិក (Maros Sefcovic) បានរាយការណ៍ពីលទ្ធផលមិនល្អនៃកិច្ចចរចាជាមួយភាគីអាមេរិកកាលពីសប្តាហ៍មុន
ដោយបានបញ្ជាក់ថា ភាគីអាមេរិកហាក់ដូចជាមានគំនិតខុសៗគ្នា ហើយគ្មាននរណាអាចធានាថា លោក
ត្រាំ នឹងយល់ព្រមលើចំណុចណាមួយនោះទេ។
សូមជម្រាបថា ឱកាសនៃការបន្ធូរបន្ថយ
ឬដកចេញនូវពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម និង ២៥% លើរថយន្តដែលមានស្រាប់
ក៏ហាក់ដូចជាមានកម្រិតតិចតួចបំផុតផងដែរ៕(ប្រភព៖ Reuters)
Post a Comment