វិមានក្រឹមឡាំង បដិសេធការចោទប្រកាន់របស់អាមេរិកថា រុស្ស៊ីកំពុងអូសបន្លាយពេលក្នុងការចរចាសន្តិភាពអ៊ុយក្រែន
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំង បានបដិសេធចំពោះការអះអាងរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថារុស្ស៊ីកំពុងអូសបន្លាយពេលក្នុងការចរចាសន្តិភាព ហើយបានបន្ថែមថា ទីក្រុងមូស្គូបានបំពេញរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរហូតមកដល់ពេលនេះ។
កាលពីថ្ងៃចន្ទ បេសកជនជាន់ខ្ពស់របស់លោក ត្រាំ
សម្រាប់អ៊ុយក្រែន លោក Keith Kellogg បាននិយាយ ថា «រុស្ស៊ីមិនអាចបន្តប្រើល្បិចអូសបន្លាយពេលបានទេ
ស្របពេលដែលខ្លួនកំពុងតែបន្តទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិលនៅអ៊ុយក្រែន»។
ឆ្លើយតបនឹងការលើកឡើងនេះ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា
រុស្ស៊ីអរគុណចំពោះក្រុមការងាររបស់លោក ត្រាំ ដែលបានជួយសម្រួលដល់កិច្ចចរចា
ប៉ុន្តែទីក្រុងមូស្គូមិនបានអូសបន្លាយកិច្ចចរចានោះទេ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា «គ្មាននរណាម្នាក់កំពុងពន្យារពេលអ្វីនៅទីនេះទេ...
យើងគាំទ្រការសម្រេចបាននូវគោលដៅ... តាមមធ្យោបាយនយោបាយ និងការទូត»។ លោកបានបន្ថែមថា រុស្ស៊ីបានបំពេញកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានរហូតមកដល់ពេលនេះ។
ទោះជាយ៉ាងនេះក្តី លោក Peskov
បានទទួលស្គាល់ថា កាលបរិច្ឆេទសម្រាប់កិច្ចចរចាជុំទីបី
គឺមិនទាន់ត្រូវបានឯកភាពគ្នានៅឡើយទេ ដែលបង្ហាញថា
ដំណើរការចរចាពិតប្រាកដនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់
ទោះបីជាមានការឆ្លើយឆ្លងគ្នាផ្នែកការទូតក៏ដោយ៕
Post a Comment