សម្ដេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ ដល់គេហដ្ឋានសព នៅខេត្តសៀមរាប ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន
ក្នុងពិធីនោះក៏មានការរួមដំណើរដោយ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផងដែរ។
គួររំលឹកផងដែរថា យុទ្ធជនដ៏អង់អាចទាំងពីររូបនេះបានពលី បូជាជីវិត ដើម្បីការពារប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្មែរ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបាននាំយកថវិកា ចូលបុណ្យទាំងពីរគ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០លានរៀល, ថវិការបស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិឌ្ឍន៍មាតុភូមិកម្ពុជា ១លានរៀល រួមជាមួយនឹងសប្បុរជនមួយចំនួនទៀតដែលបានចូលរួមក្នុងពិធីនោះ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពរបស់ លោក អនុសេនីយ៍ទោ ក្លែប រាយ និងលោកអនុសេនីយ៍ឯក ឡោក ម៉ៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





Post a Comment