សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកែសម្រួលមិនមែនជាការដកទ័ពទេ ឯការប្តឹងទៅ ICJ គឺប្តឹងដដែល!

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលមិនមែនជា ការដកទ័ពចេញពីទឹកដីកម្ពុជានោះទេ ហើយការប្តឹងទៅ ICJ គឺនៅតែប្ដឹងដដែល។

ការបញ្ជាក់នេះធ្វើឡើង នៅក្នុងការឆ្លើយទៅនឹងខាំមិន របស់មហាជន អំពីការប្រកាស កែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។

សូមជម្របថា យោធាកម្ពុជា-ថៃ បានជួបគ្នានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា៕






Powered by Blogger.