ប្រមុខ EU ប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា ដំណោះស្រាយការទូតគឺជាជម្រើសប្រសើរបំផុតសម្រាប់បញ្ហាអ៊ីរ៉ង់

 ប្រភព៖ Reuters

កាណាដា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៊ីរ៉ង់។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ លោកស្រី von der Leyen បាននិយាយថា លោកស្រីយល់ស្របជាមួយលោក Netanyahu ថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G7 នៅកាណាដា លោកស្រីបានបន្តថា «ប្រាកដណាស់ ខ្ញុំគិតថា ដំណោះស្រាយដែលកើតចេញពីការចរចា គឺជាដំណោះស្រាយដែលប្រសើរបំផុត សម្រាប់រយៈពេលវែង»។ ប៉ុន្តែលោកស្រីមិនបានអំពាវនាវឱ្យមានបទឈប់បាញ់ឡើយ ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា៕



Powered by Blogger.