សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយ ពាក់ព័ន្ធស្ថានភាពជាមួយប្រទេសថៃ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចម្រុះ ស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ប៉ុន្តែ ដោយកម្ពុជាបានសម្រេចបញ្ជូនបញ្ហា មុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី ទៅតុលាការ ICJ រួចហើយ, តំបន់ទាំងនេះ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នាពេលខាងមុខនេះទេ៕





Powered by Blogger.