ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ថានការណ៍ដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ និងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដែលពេលនេះវីរកងទ័ពកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយនេះដែរ កម្ពុជាបានសម្រេចយកតំបន់ទាំងបួន រួមមានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ  ដើម្បីបញ្ចប់ទំនាស់ជាមួយភាគីថៃ ព្រមទាំងបានផ្សព្វផ្សាយអនុសាសន៍ ចំនួន ៦ ចំណុចរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមរួចជាស្រេចទាំងកម្លាំងទ័ព និងរថយន្ត ២៤ម៉ោង លើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជា៕












Powered by Blogger.