សហរដ្ឋអាមេរិក ដាក់ចេញទណ្ឌកម្មថ្មីពាក់ព័ន្ធនឹងអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចេញទណ្ឌកម្មថ្មីៗដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើបុគ្គល ១០នាក់ និងអង្គភាពចំនួន ២៧ ខណៈការដាក់ទណ្ឌកម្មស្របពេលនឹងការចរចា ហាក់ដូចជាយុទ្ធសាស្ត្រ «ដំបង និងការ៉ុត» របស់រដ្ឋបាលលោក ត្រាំ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យយល់ព្រមលើលក្ខខណ្ឌដែលអាមេរិកចង់បាន។
យោងតាមការបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកឱ្យដឹងថា
ទណ្ឌកម្មនេះ
ក៏បានកំណត់គោលដៅលើអង្គភាពមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម
និងហុងកុងផងដែរ បន្ថែមពីលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។
ការដាក់ទណ្ឌកម្មនេះ
ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត
ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយទីក្រុងតេអេរ៉ង់៕
Post a Comment