ប្រមុខការទូតខ្មែរ ជួបបណ្តាទូត២៧ ប្រទេសនៅកម្ពុជា ដើម្បីពន្យល់ពីការវិវត្តស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏ពន្យល់ពីការបញ្ជូនសំណុំរឿង និងការបញ្ជូនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕




Post a Comment