លោកស្រី Paetongtarn សុំទោសប្រជាជនសម្រាប់ការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធា នូវកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ

 ប្រភព៖ The Nation

បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។

ការសុំទោសរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខព្រឹទ្ធសភានៃព្រឹទ្ធសភាថៃ បានជំរុញឲ្យនាយករដ្ឋមន្ត្រី ថៃ គឺលោកស្រី Paetongtarn Shinawatra បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេង ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕



Powered by Blogger.