កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត លោកព្រះរាជអជ្ញារង​ លោកមេបញ្ជាការ កងកម្លាំងទាំងបី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរង ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត លោកប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ « ខ » អគាររដ្ឋបាលខេត្តមណ្ឌលគិរី៕







Powered by Blogger.