កូរ៉េខាងជើង នឹងបញ្ជូនកងវិស្វកម្មយោធា និងអ្នកដោះមីន ទៅជួយរុស្ស៊ី
ប្រភព៖ AFP
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី បានរាយការណ៍ថា កូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្មយោធា និងអ្នកដោះមីនដើម្បីជួយកសាងតំបន់ Kursk របស់រុស្ស៉ីឡើងវិញ បន្ទាប់ពីរងការវាយទន្ទ្រាញពីកងទ័ពអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Sergei Shoigu ដែលបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងជួបជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ជាលើកទី២ ក្នុងពេលមិនដល់២សប្ដាហ៍ស្រួលបួលផង។ TASS បានឱ្យដឹងថា «កិច្ចព្រមព្រៀងមួយក៏ត្រូវបានសម្រេចឡើងផងដែរស្ដីពីការបន្តធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា»។
ដោយផ្អែកលើការស្រង់សម្ដីពីលោក Shoigu ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីមួយនេះបានបញ្ជាក់ថាកូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្មយោធាដែលមានទាហានជំនាញ ៥០០០នាក់ និងអ្នកដោះមីន ១០០០នាក់ ទៅកាន់ Kursk៕

Post a Comment