អភិបាលក្រុងកែប ដឹកនាំមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសម្អាតអនាម័យបរិស្ថាន តាមផ្លូវសាធារណៈ និងឆ្នេរ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ លោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការសាលាក្រុង សង្កាត់ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ៤៤២នាក់ ធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន តាមដងផ្លូវសាធារណៈ និងតាមបណ្តោយឆ្នេរចំនួន ២ទីតាំង ក្នុងភូមិសាស្ត្រក្រុងកែប ដោយទីតាំងទី១៖ ពីសួនច្បារខ្ញុំស្រលាញ់ខេត្តកែប រហូតដល់ឆ្នេររូបក្តាម និងទីតាំងទី២៖ តាមដងផ្លូវ និងឆ្នេរកំពង់ផែកោះទន្សាយ ។

ការសម្អាតអនាម័យ និងបរិស្ថាតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំផុសផ្នាត់គំនិតប្រជាពលរដ្ឋ ឱ្យចេះទុកដាក់សំរាម និងចូលរួមអនាម័យបរិស្ថាន ។ លើកកម្ពស់ អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។ អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ២០២៥ ក្រោមប្រធានបទ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទីច និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីការទុកដាក់សំរាម៕














Powered by Blogger.