«នយោបាយការទូតសភា»បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពជាតិ និងនយោបាយនៅក្នុងប្រទេស
អត្ថបទ : ថោង វណ្ណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាបានថ្លែងថា នៅក្នុងអតីតកាលទី៧ នៃរដ្ឋសភា និងនីតិកាលទី៥ នៃព្រឹទ្ធសភា កម្ពុជាបានចាត់ទុក «នយោបាយការទូតសភា» ជាការងារអាទិភាព ពិសេសស្ថាប័នរដ្ធសភា និងព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសផ្សេងៗ ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពជាតិ និងនយោបាយនៅក្នុងប្រទេស។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ថ្លែងបន្តថា «នយោបាយការទូតសភា» បានដើរតួនាទីយ៉ាងសំខាន់ ហើយនៅក្នុងអាណត្តិដឹកនាំព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់វិសាលភាពលើកិច្ចការងារសំខាន់ៗចំនួនពីរគឺ៖ ការងារការទូតសភា និងការជម្រុញរវាងសមាជិកព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់។
ការថ្លែងដូច្នេះក្នុងឪកាសដែល ឯកឧត្តមបណ្ឌិត ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សារវាង គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាមួយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ និងមានអ្នកសារព័ត៌មានអាជីពចូលរួមចំនួន ៨០នាក់ មកពី ៦០ស្ថាប័ន ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា(ក.អ.ក) ដែលកិច្ចពិភាក្សានេះរៀបចំធ្វើឡើងនៅវិមានព្រឹទ្ធសភា ៕
Post a Comment