ក្រសួងមហាផ្ទៃ មានសុច្ឆន្ទៈខ្ពស់បើកចំហកិច្ចសហការ ជាមួយបណ្តាប្រទេសនានា ដើម្បីបង្ក្រាបបទល្មើសតាមអនឡាញ ជួញដូរមនុស្ស និងការសម្អាតប្រាក់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា មានសុច្ឆន្ទៈខ្ពស់ណាស់ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។
យោងតាមសេចក្តីបញ្ជាក់ព័ត៌មាន
និងថ្កោលទោស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា ចំពោះជនបរទេសមួយក្រុម
បានចេញផ្សាយរបាយការណ៍បំផ្លើសបំភ្លៃមួយ ក្រោមចំណងជើងថា “Policies and
Patterns: State-Abetted Transnational Crime in Cambodia as a Global Security
Threat” ដែលក្រុមជនបរទេសនេះ ត្រូវបានប្រទេសផ្តល់ជំនួយ
សម្រេចផ្តាច់ជំនួយដោយសារតែការប្រើថវិកាខ្ជះខ្ជាយ គ្មានតម្លាភាព
និងធ្វើសកម្មភាពវាយប្រហារលើបណ្តាប្រទេសនានា នាំឱ្យមានអរិភាពកើតឡើង។
អ្នកនាំពាក្យ
ក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ម្តងទៀតថា «ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល កម្ពុជា
មានសុច្ឆន្ទៈខ្ពស់ណាស់ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ
ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់»។
អ្នកនាំពាក្យ
បន្ដថា ទន្ទឹមនឹង កិច្ចសហការនេះ រាជរដ្ឋាភិបាលកម្ពុជា
បាននិងកំពុងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ រៀបចំច្បាប់ថ្មី ធ្វើវិសោធនកម្មច្បាប់
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឱ្យមានឧបករណ៍គតិយុត្តគ្រប់គ្រាន់
ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
សាជាថ្មីម្តងទៀត
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ជ្រាបថា
របាយការណ៍ក្រោមចំណងជើងថា “Policies
and Patterns: State-Abetted Transnational Crime in Cambodia as a Global
Security Threat” ជាប្រភេទរបាយការណ៍ប្រតិដ្ឋឡើង
ដោយបំផ្លើស បំភ្លៃនូវព័ត៌មាន បញ្ចូលនូវព័ត៌មានលាបពណ៌វាយប្រហារក្នុងគោលដៅទុច្ចរិត
ដើម្បីឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំ
និងមិនមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលករណី បែបនេះ
មិនមែនជារឿងថ្មីនោះឡើយ ហើយវាក៏មិនខុសពីលើកមុនៗដែរ គឺក្រុមអ្នកជប់របាយការណ៍
បានព្យាយាមនិពន្ធតាក់តែងខ្លឹមសារផ្ទុយពីឆន្ទៈវិជ្ជាជីវៈអ្នកស្រាវជ្រាវ។
របាយការណ៍ប្រតិដ្ឋនេះ
ជា របៀបវារៈនយោបាយមួយ សម្រាប់បម្រើឱ្យមហិច្ឆតាអ្នកនយោបាយប្រឆាំងជ្រុលនិយមជាតិ
និងអន្តរជាតិ។ លើសពីនេះ នៅក្នុងរបាយការណ៍បំផ្លើសបំភ្លៃខាងលើ
ក៏បានសរសេរទម្លាក់កំហុសមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា
ជាសហជីវិនវិនិយោគដ៏សំខាន់ម្នាក់របស់កាស៊ីណូ Jinbei។ ការសរសេររបាយការណ៍បែបនេះបញ្ជាក់ថា
អ្នកធ្វើរបាយការណ៍បានរៀបចំរបាយការណ៍តាមបែប ស្រមើស្រមៃប្រតិដ្ឋព័ត៌មានសុទ្ធសាធ
ព្រោះថា «របាយការណ៍នេះមិនមានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ពីភាពពាក់ព័ន្ធរបស់
អគ្គិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារជាមួយកាស៊ីណូ Jinbei»៕
Post a Comment